ទំព័រដើម > ព្រឹត្តិការណ៏ជាតិ > Camry (ឆ្លាម) ២​គ្រឿង បោល​បុក​គ្នា ហើយ​បោក​ខ្លួន​ផ្ទុប​គ្នា​ដូចអ​ក ខូចខាត​មើល​មិន​យល់

Camry (ឆ្លាម) ២​គ្រឿង បោល​បុក​គ្នា ហើយ​បោក​ខ្លួន​ផ្ទុប​គ្នា​ដូចអ​ក ខូចខាត​មើល​មិន​យល់

ភ្នំពេញ:  រថយន្ដ​ម៉ាក Camry (ឆ្លាម) ចំនួន ២​គ្រឿងបាន​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​មើល​ស្ទើរ​មិន​យល់ ក្រោយពេល​ដែល​រថយន្ដ​ទាំង ២​គ្រឿង​នេះបោល​បុក​គ្នា ហើយ​បោក​ខ្លួន​លើ​គ្នា​យ៉ាង​ពេញទំហឹង​រួចមក​នោះ​។ ប៉ុន្តែ​ទោះបីជា​រថយន្ដ​ទាំង ២​គ្រឿងទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​យ៉ាងណា​ក្ដី ក៏​អ្នក​ជិះ​ក្នុង​រថយន្ដ​មិន​បាន​ទទួល​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែរ ព្រោះតែ​មាន​ពោង​សុវត្ថិភាព​ផ្ទុះ​អស់​មក​ការពារ​ពួកគេ​ ។ODczNTY2NW

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​កើតឡើង កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​១៣ មករា ២០១១ វេលា​ម៉ោង ០០ និង ១៥ នាទី នៅ​ចំណុច​ស្តុបស​ន្ធ​រម៉ុក ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​I ខណ្ឌ​ទួលគោក​។​
​រថយន្ដ​បង្ក​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ទួលគោក​អះអាងថា ជា​ប្រភេទ​រថយន្ដ Camry (ឆ្លាម) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1G 1024 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​រថយន្ដ​នេះ បាន​បើក​គេច​ពី​កន្លែងកើតហេតុ​ប្រមាណ ១០​គីឡូម៉ែត្រ ទើប​ប៉ូលិស​ចាប់បាន ​។ រថយន្ដ​បង្ក​បាន​បុក​រថយន្ដ​ម៉ាក Camry (ឆ្លាម) ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 7239 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ផងដែរ ព្រោះថា ក្រោយពេល​កើតហេតុ ពួកគេ​បាន​ចុះ​ពី​លើ​រថយន្ដ ហើយ​ចាកចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល ​។ ក្នុង​ហេតុការណ៍​នេះ រថយន្ដ​បង្ក​បាន​រួញ​អស់ ១​ចំហៀង​ខាងឆ្វេង​ ។ ចំណែក​រថយន្ដ ១​គ្រឿង​ទៀត​រួញ​អស់ ១​កំណាត់​មុខ ​។

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយប្រាប់​ប៉ូលិសចរាចរ​ខណ្ឌទួលគោក​ថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ដ​ម៉ាក Camry (ឆ្លាម) ពណ៌​កណ្ដុរ​ប្រមេះ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ទៅ​ដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន​ ។ ចំណែក​រថយន្ដ​បង្ក Camry ពណ៌​ទឹកប្រាក់​វិញ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ដែរ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ច្រាស់ទិស​គ្នា​ ។ លុះ​បើកបរ​មក​ដល់​ចំណុចកើតហេតុ រថយន្ដ​បាន​បត់​ឆ្វេង​ឡើង​ផ្លូវ​កម្ពុជា​ក្រោម​ទៅ​កើត ក៏​បាន​បុក​គូទ​រថយន្ដ Camry (ឆ្លាម) ពណ៌​កណ្ដុរ​ប្រមេះ​យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្ដាលឲ្យ​រថយន្ដ​ទាំង ២​គ្រឿង ខូចខាត​ធ្ងន់ធ្ងរ​ដូចគ្នា​ ។ ក្រោយពេល​កើតហេតុ​រថយន្ដ Camry (ឆ្លាម) ពណ៌​ទឹកប្រាក់ បាន​បើក​គេចខ្លួន​ទាំង​បែក​កង់​ក្រោយ​រហូតដល់​មុខ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ទើប​ប៉ូលិស​ឃាត់​បាន​ ។ តែ​អ្នកបើកបរ​រថយន្ដ​ទាំង ២​គ្រឿង មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ​។

​បច្ចុប្បន្ន រថយន្ដ​ទាំង ២​គ្រឿង ត្រូវបាន​ប៉ូលិស​ស្ទូច​មក​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់​ ៕​

Advertisements
ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: