ទំព័រដើម > ព្រឹត្តិការណ៏អន្តរជាតិ > ធ្លាក់​យន្ត​ហោះ​ស្លាប់​៧២នាក់

ធ្លាក់​យន្ត​ហោះ​ស្លាប់​៧២នាក់

យន្តហោះ​មួយ​គ្រឿង​របស់​អ៊ីរ៉ង់ បាន​ធ្លាក់​បែក​ជា​បំណែក​កាល​ពី​ម្សិលមិញ​ និង​មាន​អ្នក​ដំណើរ​ស្លាប់​ដល់​ទៅ​៧២នាក់។
យោង​ទៅ​តាម​គេហទំព័រ​Channelnewsasia​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​៧២នាក់​និង​៣៣នាក់​ទៀត​រង របួស។ ហេតុ​ការ​នេះ​​បាន​កើត​ឡើង​ក្នុង​ខេត្ត​Azerbaijanនៅ​អ៊ីរ៉ង់ ដោយ​សារ​តែ​យន្ត​ហោះ​គ្រឿង​នេះ​ បាន​ហោះ​ហើរ​នៅ​ខណៈ​មាន​អាកាស​ធាតុ​អាក្រក់​នៃ​ការ​ធ្លាក់​ព្រិល។ មន្ត្រី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​នោះ​ អ្នក​បើកបរ​យន្តហោះ​មិន​អាច​ទាក់ទង​បាន​ហើយ​យន្តហោះ​ក៏​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​ទៀត។ បន្ទាប​មក​ក៏​ទទួល​ដំណឹង​​ពី​អ្នក​ភូមិ​ថា​មាន​យន្ត​ហោះ​ធ្លាក់។ អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ដំណើរ​ខ្លះ​អាច​ចេញ​ពី​យន្ត​ហោះ​បាន​ដោយ​ខ្លួន​ឯង​ហើយ​សាកសព​និង​អ្នក​របួស​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​គ្នា​នៅ​ក្នុង​ទី​ក្រុង។

កន្លង​មក​អ៊ីរ៉ង់​ធ្លាប់​ជួប​នូវ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​អាក្រក់​បំផុត​កាល​ពី​ឆ្នាំ២០០៣និង​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​៣០២នាក់។ គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ផ្សេងៗ​ទៀត​ក្នុង​ឆ្នាំ២០០៩សម្លាប់​មនុស្ស​១៦៨នាក់ ហើយ​ ឆ្នាំ២០០៥ ស្លាប់​១០៨នាក់​ និង​ឆ្នាំ​២០០៦ស្លាប់​៣៩នាក់។

66190757-cuban-plane

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: